NEWS
ការប្រកួត War Clan បានត្រលប់មកវីញ ជាមួយនឹងឈ្មោះថា King of Warrior
04/05/2018

ព័ត៍មានរីករាយសម្រាប់ clan ទាំងអស់គ្នា ក៏ដូចជាសម្រាប់ អ្នកប្រម៉ាញ់ធម្មតា ដែលចង់ក្លាយខ្លួនទៅជា ស្តេចនៃអ្នកប្រម៉ាញ់!!
ការប្រកួត War Clan ដែលធ្លាប់តែធ្វើព្យុះ ធ្វើភ្លៀង បានត្រលប់មកវិញហើយ ជាមួយនឹងឈ្មោះថា "King of Warrior".
ចូលរួមអាននូវអត្ថបទខាងក្រោមនេះ ដើម្បីស្វែងយល់ពិព័ត៍មានលំអិតទាក់ទងនឹង ការប្រកួតនេះ!



1. កាលបរិច្ឆេទប្រកួត
- 04/05 – 13/05: ទទួលចុះឈ្មោះសម្រាប់ការប្រកួត.
- 15/05 – 26/05: ការប្រកួត.


2. ទំរង់ក្នុងការលេង
- ប្រភេទប្រកួត: ម្នាក់ឯង
- ប្រកួត: តាមរយៈOnline បូកពិន្ទុ តាម Map ( មាន 1 Map, 2 Maps, 3 Maps ទៅតាមវគ្គប្រកួត)
- Map សម្រាប់ប្រកួត: New Year, Factory, Black widow
- អាវុធសម្រាប់ប្រើប្រាស់: Free លើកលែង Bulleyes.


3. ពានរង្វាន់សម្រាប់ការប្រកួត

បញ្ជាក់:

- រាល់អ្នកដែលបានចូលរួមចុះឈ្មោះប្រកួតនឹងទទួលបាន giftcode មានតំលៃ ១៥$.

- សម្រាន់អ្នកដែលបានចូលទៅដល់វគ្គជំរុះ នឹងទទួលបានបន្ថែម gifcode មានតម្លៃ ២០$ បន្ថែម.


4. របៀបក្នុងការចូលរួមប្រកួត
អ្នកទាំងអស់គ្នាអាចចុះឈ្មោះប្រកួតតាមរយៈ Link ខាងក្រោម ដោយពុំចាំបាច់មានក្រុម
- Link: https://goo.gl/UfKZ1a

តាមដានក្នុងការមើលឈ្មោះនិងពេលវេលាប្រកួតនៅ file docs របស់ការប្រកួត :

ពត៌មានបន្ថែមពីការប្រកួតមាននៅលើ Fanpage និង Group

ចំណាំ: ខាងយើងនឹងផ្ញើរ mail កាលបរិច្ឆេទប្រកួតឲ្យដល់ប្រធានក្រុម។ នៅពេលណាដែលមានលេខបន្ទប់ហើយ នោះអ្នកអង្កេតខាងយើងខ្ញុំនឹង inbox ឲ្យដល់ប្រធានក្រុម.

- ក្នុងថ្ងៃប្រកួត, អ្នករៀបចំនឹងប្រាប់លេខបន្ទប់នៅ file docs របស់ការប្រកួត និងនៅក្នុង Group ចំនួន 10 នាទីមុនការប្រកួត.
- រាល់អ្នកប្រកួតទាំងអស់ត្រូវមានវត្តមានក្នុងបន្ទប់ប្រកួតរបស់ខ្លួនរាប់តាំងពីពេលប្រកាស់លេខបន្ទប់ ។
- ក្នុងការប្រកួតនីមួយៗនឹងមានអ្នកសង្កេតម្នាក់។

ចូលរួមចែករំលែកព័ត៍មាននេះទៅ កាន់មិត្តភក្តិដទៃទៀត ដែលមិនទាន់បានដឹងណា!!! រាល់ចម្ងល់ទាំងអស់ សូមទាក់ទងទៅកាន់ Fanpage ផ្លូវការរបស់ Rush Fire ដើម្បីទទួលបានការឆ្លើយតប ។
ជូនពរឲ្យមិត្តទាំងអស់លេងហ្គេមប្រកបដោយភាពរីករាយ!!

ជំនួយ